HP: 012 62 52 52 – 086 588 777 – 078 588 777

Mail: info@nsmmedia.tv

ទំនើបណាស់! ត្រូវផ្សាយពាណិជ្ជកម្មមិនបាច់ព្រីនក្រដាស ទៀតទេ ក្រុមហ៊ុននេះលេងបច្ចេកវិទ្យាផ្សាយទំនើបតែម្ដង

កាលពីជំនាន់មុនបច្ចេកវិទ្យាមិនទាន់រីកចម្រើន នៅពេលចង់ផ្សព្វផ្សាយអ្វីមួយ ច្បាស់ណាស់ពួកគេត្រូវការធ្វើជាស្លាកសញ្ញាផ្សេងៗសម្រាប់បិទនៅតាមជញ្ជាំង ឬក៏ដើរចែកតាមទីសាធារណៈជាដើម។ ប៉ុន្តែនៅសតវត្សទី២១នេះ ឧស្សាហកម្ម៤.០ កំពុងតែអង្រួនបច្ចេកវិទ្យាឲ្យកាន់តែរីកចម្រើនឥតឈប់ឈរ ធ្វើឲ្យការផ្សព្វផ្សាយកាន់តែមានភាពងាយស្រួលនិងកាន់តែទំនើបជាងមុន។

នៅតាមដងផ្លូវជាច្រើន ជាពិសេសតាមរាជធានីខេត្តនៃប្រទេសកម្ពុជា ពោរពេញទៅដោយភ្លើងពណ៌ជាច្រើននៅតាមដងផ្លូវទាំងពេលថ្ងៃនិងពេលយប់។ ក្នុងនោះពន្លឺដែលចេញផ្ទាំងសព្វផ្សាយពាណិជ្ជកម្មរបស់ផលិតផល គឺស្ទើរតែ៨០%ទៅហើយ។ នៅតាមមហាវិថីធំៗមាត់ទន្លេ ក្លឹបកំសាន្ត ភោជនីយដ្ឋាន និងអាជីវកម្មធំៗមួយចំនួនទៀត បានជ្រើសរើសយកការផ្សព្វផ្សាយមុខទំនិញ​ ឬស្លាកយីហោអាជីវកម្មរបស់ខ្លួន តាមរយៈផ្ទាំង LED ព្រោះថាវាបានបង្កើតភាពទាក់ទាញ និងសោភ័ណ្ឌភាពតាមហាងរបស់ពួកគេ។

តើការផ្សព្វផ្សាយដោយប្រើបច្ចេកវិទ្យា LED នេះបានផ្ដល់ប្រយោជន៍អ្វីខ្លះសម្រាប់អាជីវកម្មរបស់លោកអ្នក? ខាងក្រោមនេះអាចបញ្ជាក់ប្រាប់លោកអ្នកបានតាមរយៈក្រុមហ៊ុន NSM Media ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន NSM Solution and Maintenance Co., LTD ៖

បច្ចេកវិទ្យាផ្សព្វផ្សាយពាណិជ្ជកម្មបែបទំនើប Digital Signage Advertising​ គឺជាបច្ចេកវិទ្យា​​ ​​ ​​​​​​​ ឌីជីថល LCD, LED ជាដំណោះស្រាយដែលអ្នកត្រូវការដើម្បីតភ្ជាប់ជាមួយអតិថិជននិងបង្កើនការលក់? ដើម្បីឲ្យលោកអ្នកអាចទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជន ពង្រីកទីផ្សារលក់ និងទាញយកបទពិសោធន៍កាន់តែជ្រៅទៅក្នុងការ បង្ហាញផលិតផលរបស់លោកអ្នកពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីទៅដល់ដៃអថិតិជនគោលដៅស្វែងរកកាន់តែងាយស្រួល និងឆាប់រហ័ស។

បច្ចេកវិទ្យាផ្សព្វផ្សាយពាណិជ្ជកម្មបែបទំនើប ការផ្តល់ជូនបទពិសោធន៍ល្អបំផុតសម្រាប់អតិថិជនដែលមានសក្តានុពល និងកំពុងពេញនិយមប្រើប្រាស់នៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោកសម្រាប់អាជីវកម្មល្អឥតច្ចោះ តម្លៃទាបសមរម្យ និងទទួលផលធំ។​ បច្ចេកវិទ្យាផ្សព្វផ្សាយពាណិជ្ជកម្មបែបទំនើបមានពីប្រភេទ បច្ចេកវិទ្យា LCD ទំហំខ្នាតចាប់ពី 10.1 Inch រហូតដល់ 100 Inch និងចំពោះបច្ចេកវិទ្យា LED គឺទំហំមិនកំណត់ទេ អាស្រ័យលោកអ្នកចង់បាន។

យើងអាចប្រើ ប្រាស់បច្ចេកវិទ្យាផ្សព្វផ្សាយពាណិជ្ជកម្មបែបទំនើបដើម្បីធ្វើការតាំងពិព័រណ៍ផលិតផល, ការផ្សព្វផ្សាយពាណិជ្ជកម្ម, ផ្សាយព័ត៌មានការកំសាន្ត, សេចក្តីជូនដំណឹង, ការលក់ទំនិញតូច ធំ, ម៉ឺនុយម្ហូបអាហារភោជនីយដ្ឋាន,ទីប្រជុំជន, សណ្ឋាគារ, អាគារ Apartment, មន្ទីពេទ្យ, មណ្ឌល​ថែទាំសុខភាព, ឃ្លាំងទំនិញ, រោងចក្រ, ក្លឹបកំសាន្ត, សាលារៀន,​ ស្ថាប័នហិរញ្ញវត្ថុ, ក្លឹបហាត់ប្រាណ, ក្រុមហ៊ុនអចលនទ្រព្យ, ការិយាល័យរួម, ផ្សារទំនើប, ហាងលក់ទំនិញ, រោងភាពយន្ត, ឧទ្យានកំសាន្ត ជាដើម។ល។​​ លោកអ្នកអាចធ្វើការផ្សព្វផ្សាយតាមរយះអក្សរ, រូបភាព និង វីដេអូ ដែលអាចធ្វើការគ្រប់គ្រង ឬបញ្ចូលពត៌មានបានយ៉ាងងាយស្រួលបំផុតតាមរយះ Online (Internet) គ្រប់ទីកន្លែង។

ដោយក្រឡេកមើលឃើញទីផ្សារពិភពលោកនាពេលបច្ចុប្បន្នមានការវិវឌ្ឍន៍ ​បច្ចេកវិទ្យាផ្សព្វផ្សាយពាណិជ្ជកម្មបែបទំនើប ក្នុងការប្រើប្រាស់ផ្សព្វផ្សាយផលិតផលរបស់ខ្លួន ក៏ដូចជា Promote ផលិតផលតាមរយះបច្ចេកវិទ្យា Digital Signage Advertising ក្រុមហ៊ុន NSM Solution and Maintenance Co., LTD នៅដើមឆ្នាំ ២០១៩ ក៏ សម្រចចិត្តបង្កើតបុត្រសម្ព័ន្ធរបស់ខ្លួនគឺ NSM Media ដើម្បីចាប់យកឳកាសទីផ្សារក្នុងស្រុកមុនគេក្នុងការផ្គត់ផ្គង់សម្ភារៈផ្សព្វផ្សាយពាណិជ្ជកម្មបែបទំនើប ។ NSM Media មាននាំចូលនឹងផ្គត់ផ្គង់សម្ភារៈផ្សព្វផ្សាយពាណិជ្ជកម្មបែបទំនើប យ៉ាងសំបូរបែបដូចខាងក្រោមនេះ៖

  • Indoor & Outdoor Digital Signage Advertising Solution
  • LCD/LED Screen Solution
  • LCD Video Walls Solution
  • Wall Mount Digital Signage Solution
  • Floor Standing Digital Signage Advertising Solution
  • Transportation Digital Signage Solution
  • All In One Touch Screen Kiosk Solution
  • Teaching with the Interactive Whiteboard Solution
  • 3D Hologram Advertising Display & LED Logo Projector
  • LCD Computer Monitor 2K=>8K (10.1” up to 100”)

សូមអញ្ជើញមកទស្សនា Showroom របស់ NSM Media ដែលមានអាសយដ្ឋានដូចខាងក្រោម៖
អាសយដ្ឋាន: ផ្ទះលេខ១៣១៩ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចុះពីស្ពានអាកាសក្បាលថ្នាល់ ប្រហែល 1.5KM ខាងស្តាំដៃ ជាប់អ្នកតាម្ចាស់ស្រុក)

  • Tel: 012 62 52 52 – 078​ 588 777 – 086 588 777
  • Telegram: @nsmmedia68 or +85512625252
  • Email: info@nsmsolution.com.kh
X